មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឪវាទ ចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅស្រុកពាមរក៍អនុវត្តបាន ១ករណីពីបទ។
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២៣
203

ព័ត៌មានសង្ខេបស្ដីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់ ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឪវាទ ចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅស្រុកពាមរក៍អនុវត្តបាន ១ករណីពីបទ នេសាទដោយប្រើឧបករណ៍ស្បៃមុង បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងនេសាទរួមមាន ៖

- លូស្បៃមុងចំនួន ៧មាត់

- របងស្បៃមុងប្រវែង ៩០០ម៉ែត្រ

- បង្គោលចម្រឹងចំនួន ៤០០ដើម

- ចាក់លែងត្រីចម្រុះទម្ងន់ ២០គក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter