ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ៖ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ៖
⁃ ចុះពិនិត្យមើលស្មៅចំណីសត្វរបស់កសិករឈ្មោះ កាន់ គន្ធី នៅភូមិត្រពាំងស្គន់ ឃុំស្មោងជើង ផ្ទៃដីដាំស្មៅបីហិចតា មានពូជអាត្រាក់តាំ ពូជស្មៅបារាំង មានគោ 52 ក្បាល
⁃ ចុះពិនិត្យ កសិករ ជា រ៉ែម នៅភូមិជីពាយឃុំព្រៃពោនចិញ្ចឹមជ្រូកបា ចំនួន2ក្បាលណែនាំពីការចម្លងជម្ងឺនិងផ្តល់ថ្នាំសម្លាប់មេរោគចំនួន2លីត្រ និងមេីលការចិញ្ចឹម គោ កសិករ ឈ្មោះ ធា នី មានគោ9ក្បាល នៅ ភូមិពារាំង ឃុំរាប ស្រុកពារាំង ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
- ស៊ុតទា ១៨១២០០គ្រាប់
⁃ ស៊ុតមាន់ ១៧៦០០គ្រាប់
⁃ គោ ១៩៨ក្បាល ។
2. ការងារសុខភាពសាធារណៈ ៖ មន្ត្រីជំនាញបានចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារចាក់វ៉ាក់សាំង៖ មន្ត្រីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិសហការអជ្ញាធរ ភូមិ ឃុំ ចុះចាក់វ៉ាក់សាំងការពារជំងឺ សារទឹក គោ ក្របី ជាលទ្ធផលចាក់ បានគោ១៥៦ក្បាល ក្របី ០ក្បាល នៅស្រុក ព្រះស្តេច ។