កសិករចិញ្ចឹមត្រីចំនួន ២១គ្រួសារ នៅក្នុងខេត្តព្រៃវែង បានប្រមូលផលវារីវប្បកម្ម សរុប២៧,៦៥ តោន។
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៣
225

ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ការងារស្ថិតិវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន២១ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មានត្រីទីឡាព្យា០,២០ តោន ត្រីអណ្ដែង១,៤០ តោន ត្រីឆ្ពិន០,៣៥ តោន ត្រីប្រា២៥,៥០ តោន កង្កែប០,២០ តោន សរុប២៧,៦៥ តោន (តម្លៃត្រីមធ្យម៥ ២៨០ ៛/គ.ក្រ) ចំណូលសរុបចំនួន១៤៥ ៩៩២ ០០០ រៀល ស្មើនឹង៣៥ ៦០៧,៨០ ដុល្លារអាមេរិក។

ចំនួនអ្នកចូលទស្សនា
Flag Counter