ព័ត៌មានសង្ខេបស្តីពី សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងនៃមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន៖
១-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖
- ពុំមានការបណ្តុះកូនឈើបន្ថែម។
- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។
- ផ្តល់ជូនកូនឈើចម្រុះគ្រប់ប្រភេទ ចំនួន១២០ដើម។
២-ការងារទប់ស្កាត់បង្រាបបទល្មើស៖
ខណ្ឌ ផ្នែកនិង សង្កាត់រដ្ឋបាលព្រៃឈើ បានធ្វើការល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាត ទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ពុំមានបទល្មើសទេ ។
៣-ការងារត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖
មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យក្រុមហ៊ុន YLT INTERNATIONAL Co.LTD នាំចេញផលិតផលកែច្នៃរានទេវតា តាមលិខិតអនុញ្ញាតដឹកជញ្ជូន លេខ១០១នឧស.លដជ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣របស់រដ្ឋបាលព្រៃឈើ មានផលិតផលកែច្នៃរានទេវតាចំនួន២៥៦គ្រឿង ស្មើនឹង ៧ម៉ែត្រត្រីគុណ៣៧៤ ។
៤. ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ៖
- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៣លើ៨៦កន្លែង (ឆ្នាំ២០២២) និងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។
- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកពារាំងចំនួ០២កន្លែង ។