មន្តី្រជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យការងារវារីវប្បកម្ម កសិករចិញ្ចឹមត្រីចំនួន ១៤គ្រួសារ បានប្រមូលផលត្រីសរុប១៩,១០ តោន ។
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៣
178
ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្តី្រជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យការងារវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រីចំនួន១៤ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មាន៖ - ត្រីទីឡាព្យា ០,១០តោន - ត្រីអណ្ដែង ០,៧៥តោន - ត្រីឆ្ពិន ០,១៥តោន - ត្រីប្រា ១៧,៩០តោន - កង្កែប ០,២០តោន។ សរុប១៩,១០ តោន (តម្លៃត្រីមធ្យម៥ ១៤០ ៛/គ.ក្រ) ចំណូលសរុបចំនួន៩៨ ២៥០ ០០០ រៀល ស្មើនឹង២៣ ៩៦៣,៤១ ដុល្លារអាមេរិក ។
ចំនួនអ្នកចូលទស្សនា
Flag Counter