មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើនៅខេត្តព្រៃវែង។
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២៣
147

ព័ត៌មានសង្ខេបស្តីពី សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖

- ពុំមានការបណ្តុះកូនឈើបន្ថែម។

- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

- បានផ្តល់ជូនកូនឈើចម្រុះប្រភេទ ចំនួន១០០ដើម។

២-ការងារទប់ស្កាត់បង្រាបបទល្មើស៖

ខណ្ឌ ផ្នែកនិង សង្កាត់រដ្ឋបាលព្រៃឈើ បានធ្វើការល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាត ទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ពុំមានបទល្មើសទេ ។

៣-ការងារត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖ គ្មាន ។

៤-ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ

- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ចំនួន៨៦កន្លែង(ឆ្នាំ២០២២) និងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង។

- រោងចក្រផលិផលរានទេវតារបស់ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។

- មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកមញ្ច្រៀច ០១កន្លែង និងស្រុកពោធិរៀង០១ កន្លែង។

- នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានចុះពិនិត្យសិក្សា និងវាយតម្លៃលើការសុំពន្យាសុពលភាពរោងចក្រផលិតរានទេវតា ០១កន្លែងរបស់ក្រុម វ៉ាយ អិលធី អិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅ ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះសបតេច ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter