ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖
១. ការងារចាក់វ៉ាក់សាំង
មន្ត្រីការិយាល័យបានបន្តដឹកនាំពេទ្យសត្វភូមិ ដោយសហការអាជ្ញាធរ ភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសារទឹកបានគោ ២៧៧ក្បាល នៅស្រុកព្រះស្តេច និងស្រុកកចាយមារ ខេត្តព្រៃវែង។
២. ផ្នែកបសុព្យាបាល
មន្ត្រីការិយាល័យបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះជួយសង្គ្រោះគោកើតកូនមិនរួច ១ក្បាល នៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បានព្យាបាលគោ ១ក្បាល រោគសញ្ញាឈឺជើង និងចាក់ថ្នាំទម្លាក់ប៉ារ៉ាស៊ីតគោចំនួន ៣ក្បាលនៅភូមិព្រុំម្នី ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ និងព្យាបាលកូនក្របីចំនួន ៣ក្បាល មានរោគសញ្ញាហើមក នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
៣. ការងារចិញ្ចឹមសត្វ
មន្ត្រីការិយាល័យបានបន្តចុះពិនិត្យស្ថានភាពចិញ្ចឹមសត្វ ណែនាំពីការផ្ដល់ចំណី បច្ចេកទេសចិញ្ចឹម ការចាក់វ៉ាក់សាំង វិធានជីវសុវត្ថិភាព ផ្តល់ថ្នាំសម្លាប់មេរោគ ការបង្កាត់ពូជ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើឡជីវឧស្ម័ន ដល់កសិករចិញ្ចឹមសត្វ៖
- កសិករឈ្មោះ ថន នី មានចិញ្ចឹមចៀម ១២ក្បាល នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
- កសិករឈ្មោះ ហ៊ុន ឡៃ មានចិញ្ចឹមជ្រូក ២៨ក្បាល នៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
- កសិករឈ្មោះ តាត សុខុម មានចិញ្ចឹមគោបំប៉ន ៧៤ក្បាល នៅភូមិព្រេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
- និងចុះបង្កាត់សប្បនិម្មិតជ្រូកពូជរបស់កសិករឈ្មោះ ឌុយ រ៉ុក បានចំនួន ៤ក្បាល។
៤. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែងទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗ
- មានពងទា ១៧៨ ៥០០គ្រាប់
- ពងមាន់ ១៧ ៩០០គ្រាប់
- គោ ១៩៨ក្បាល។
៥. ការងារសុខភាពសាធារណៈ
មន្ត្រីការិយាល័យបានបន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។