ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ការងារវារីវប្បកម្ម ៖
កសិករចិញ្ចឹមត្រីចំនួន១៤ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មាន៖
- ត្រីទីឡាព្យា ០,១០តោន
- ត្រីអណ្ដែង ០,៧៥តោន
- ត្រីឆ្ពិន ០,១៥តោន
- ត្រីប្រា ២៩,២០តោន
- ត្រីក្រពាត់/សណ្ដាយ ០,៥០តោន។
សរុប៣០,៧០តោន (តម្លៃត្រីមធ្យម៥ ៤២០ ៛/គ.ក្រ) ចំណូលសរុបចំនួន ១៦៦ ៣៩៤ ០០០រៀល ស្មើនឹង៤០ ៥៨៣,៩០ ដុល្លារអាមេរិក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម