ព័ត៌មានសង្ខេបស្ដីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ការងារវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រី សរុប ៣៦គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន៖
- ត្រីទីឡាព្យា ០,២៥តោន
- ត្រីកាបសាមញ្ញ ០,២តោន
- ត្រីកាបឥណ្ឌា ០,១០តោន
- ត្រីអណ្ដែង ៤,៥០ តោន
- ត្រីឆ្ពិន ០,២០តោន
- ត្រីប្រា ៣៦,៣០តោន
- ត្រីពោ ២,៤០តោន
- កង្កែប ០,៥៥ តោន
- ត្រីឆ្ដោ ១តោន
- ត្រីក្រាញ់ ០,២០តោន
- ត្រីរ៉ស់ ០,៣០ តោន ។
សរុប ៤៦តោន គិតជាថវិកាសរុប ២៥៨ ០១៥ ០០០រៀលស្មើ៦៤ ៥០៣,៧៥ដុល្លារអាមេរិក (តម្លៃត្រ៏មធ្យម ៥៦០០រៀល/គក្រ )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម