ព័ត៌មានសង្ខេបស្តីពី សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖
១-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖
-ពុំមានការបណ្តុះកូនឈើបន្ថែម។
-បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។
-បានផ្តល់ជូនកូនឈើចម្រុះប្រភេទ ចំនួន១៥០ដើមតាមចំណារលោកប្រធានមន្ទីរលើសំណើមន្ទីរមុខងារសាធារណៈខេត្តព្រៃវែង។
២-ការងារទប់ស្កាត់បង្រាបបទល្មើស៖
-ខណ្ឌ ផ្នែកនិង សង្កាត់រដ្ឋបាលព្រៃឈើ បានធ្វើការល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាត ទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ពុំមានបទល្មើសទេ ។
៣-ការងារត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖
-មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បាន ត្រួតពិនិត្យលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ( PC) ចូលរោងសន្និធិប្រភេទធំ(ច្រកចេញ-ចូលតែមួយ)ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំនួន០១ច្បាប់ ដែលមានបរិមាណឈើអារលេខ១សរុបចំនួន ១៧ម3០៧០តាម លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផល ព្រៃឈើ(PC)លេខ០៣៩ផរព លដជ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ផ្នែករដ្ឋបាល ព្រៃឈើមណ្ឌលគីរីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់រដ្ឋបាលព្រៃឈើពាក់ព័ន្ធបានត្រួតពិនិត្យផ្ទៀងផ្ទាត់ផល អនុផល ព្រៃឈើ និងបានបន្តចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផល ព្រៃ ឈើ(PC)លេខ ០២៤ ផរព លដជ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទៅកាន់ទិសដៅប្រើប្រាស់ក្នុងមូលដ្ឋានខេត្តព្រៃវែង ស្ថិតនៅក្រុងព្រៃវែង។
៤- ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ
-ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ចំនួន៨៦កន្លែង(ឆ្នាំ២០២២) និងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។
-មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកព្រះស្តេចចំនួន០២កន្លែង។
- ផ្នែករដ្ឋបាលព្រៃឈើបាភ្នំ ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទសហការជាមួយតំណាងក្រុុមហ៊ុន បានចុះត្រួតពិនិត្យក្រុមហ៊ុន ផលិតផលកែច្នៃរានទេវតារបស់ក្រុមហ៊ុនYLT INTERNATIONAL Co.LTD ដើម្បីនាំចេញតាមលិខិត អនុញ្ញាតនាំចេញ លេខ១០០ នឧស.លដជ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣របស់រដ្ឋបាលព្រៃឈើ។ ជាលទ្ធផលការត្រួតពិនិត្យឃើញមានផលិតផលកែច្នៃរានទេវតាចំនួន៨២០គ្រឿង ស្មើនឹង ២០ម៉ែត្រត្រីគុណ៤០៥ ត្រឹមត្រូវដូចក្នុងលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ។