ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៨រោច ខែអស្សុច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖
១. ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា ប្រជុំផ្សេងៗ
លោក ចិន វិសាល ប្រធានការិយាល័យ បានដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែស្តីពី វឌ្ឍនៈភាពរបស់វិស័យផលិតកម្ម និងបសុព្យាបាល ដែលបានអនុវត្តន៍រយៈពេល ១ខែកន្លងមក និងធ្វើការដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តន៍នៅខែបន្ទាប់។ មានការចូលរួមពីលោកអនុប្រធានការិយាល័យ មន្ត្រីការិយាល័យ និងមន្រ្តីប្រចាំការទាំង ១៣ក្រុង/ស្រុក។
២. ការងារចិញ្ចឹមសត្វ
មន្ត្រីការិយាល័យបានបន្តចុះពិនិត្យស្ថានភាពចិញ្ចឹមសត្វ ណែនាំពីការផ្ដល់ចំណី បច្ចេកទេសចិញ្ចឹម ការចាក់វ៉ាក់សាំង វិធានជីវសុវត្ថិភាព ផ្តល់ថ្នាំសម្លាប់មេរោគ ការបង្កាត់ពូជ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើឡជីវឧស្ម័ន ដល់កសិករចិញ្ចឹមសត្វ៖
- កសិករចិញ្ចឹមជ្រូកចំនួន ២គ្រួសារ មានជ្រូកសរុបចំនួន ១៧ក្បាល នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង
- កសិករចិញ្ចឹមជ្រូកឈ្មោះ សឹប សារ៉ាន់ មានជ្រូកមេ ៤ក្បាល និងជ្រូកកូន ៥ក្បាល នៅភូមិព្រៃឬស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
៣. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែងទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមានពងទាចំនួន ១៧៨ ១០០គ្រាប់ ពងមាន់ចំនួន ១៨ ៦០០គ្រាប់ និងគោចំនួន ៣៩៣ក្បាល។
៤. ការងារសុខភាពសាធារណៈ
មន្ត្រីការិយាល័យបានបន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។