ព័ត៌មានសង្ខេបស្ដីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
១.កាងារសហគមន៍នេសាទ៖
លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង និងលោកសឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះពិនិត្យនិងសម្របសម្រួល ជួយគាំទ្របច្ចេកទេសសរសេរ របាយការណ៍ចំណាសថវិកាសកម្មភាព ឆ្នាំ២០២៣ ដល់គណ:កម្មការនិងសមាជិកសហគមន៍នេសាទបាបោង នៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ មានគណ:កម្មការនិងសមាជិកសហគមន៍ចូលរួមសរុប ៧នាក់ (ស្រី២នាក់) ។
២.កាងារសហគមន៍ស្រះជម្រកត្រី៖
លោក កង សុវណ្ណារ៉ា នាយផ្នែកនិងលោកស្រីម៉ៅ គឹមលន នាយរងផ្នែករដ្ឋបាលជលផលកំពង់លាវបានចុះត្រួតពិនិត្យនិងសម្របសម្រួល ជួយគាំទ្របច្ចេកទេសសរសេររបាយការណ៍ចំណាយថវិកាសកម្មភាពឆ្នាំ២០២៣ដល់គណ:កម្មការ សមាជិកសហគមន៍ស្រះជម្រកត្រីបឹងផ្លាំងនៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល មានគណ:កម្មការ និងសមាជិកសហគមន៍ចូលរួម សរុប៦នាក់ (ស្រី១នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម