មន្រី្តផ្នែករដ្ឋបាលកំពង់លាវ បានដឹកនាំមន្ត្រីក្រោមឱវាទបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបាន ០១ករណី នៅចំណុចផ្លូវក្របីភូមិពាមស្តី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ចេញ​ផ្សាយ ២៧ តុលា ២០២៣
174

ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បត៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មន្រី្តផ្នែករដ្ឋបាលកំពង់លាវ បានដឹកនាំមន្ត្រីក្រោមឱវាទបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចផ្លូវក្របី ភូមិពាមស្តី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង អនុវត្តបាន ០១ករណី ដោយបានដកហូតរក្សាទុកបានលូសាច់អួនចំនួន ០២មាត់ របាំងព្រួលសាច់អួនប្រវែង ៤០០ម៉ែត្រ បង្គោលចម្រឹង ១៨០ដើម និងបានចាក់លែងត្រីចម្រុះ ៥គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter