មន្រ្រ្តីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករចំនួន ៣២គ្រួសារ នៅក្នុងខេត្តព្រៃវែង បានប្រមូលផលវារីវប្បកម្ម សរុបចំនួន ៤៥,៣០តោន ចំណូលសរុបចំនួន ២៥៣ ៣០៤ ០០០រៀល ស្មើនឹង ៦២ ៧៥៧ដុល្លារអាមេរិក ។
ចេញ​ផ្សាយ ២៧ តុលា ២០២៣
151

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បត៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មន្រ្រ្តីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករចំនួន ៣២គ្រួសារ នៅក្នុងខេត្តព្រៃវែង ដែលបានប្រមូលផលវារីវប្បកម្មមាន៖

- ត្រីទីឡាព្យា ០,២៥តោន

- ត្រីកាបឥណ្ឌ ០,២០តោន

- ត្រីអណ្ដែង ២,៩០តោន

- ត្រីឆ្ពិន ០,២០តោន

- ត្រីប្រា ៤០,៩០តោន

- កង្កែប ០,១០តោន

- ត្រីរ៉ស់ ០,៣០តោន

- បង្កងអូស្រាលី ០,៣០តោន

- ត្រីក្រាញ់ ០,១៥តោន។

សរុបចំនួន ៤៥,៣០តោន (តម្លៃត្រីមធ្យម៥ ៦៨០ ៛/គ.ក្រ) ចំណូលសរុបចំនួន ២៥៣ ៣០៤ ០០០រៀល ស្មើនឹង ៦២ ៧៥៧ដុល្លារអាមេរិក ។

ចំនួនអ្នកចូលទស្សនា
Flag Counter