មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង និងនិស្សិតស្ម័គ្រចិត្ត បានចុះត្រួតពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី២របស់សហគមន៌កសិកម្មបាភ្នំមានជ័យ។
ចេញ​ផ្សាយ ២៧ តុលា ២០២៣
403

នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៌សហគមន៌កសិកម្ម លោក ហែម សេដ្ឋា មន្រ្ដីការិយាល័យអភិវអឌ្ឍន៌សហគមន៌កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង និងនិស្សិតស្ម័គ្រចិត្ត គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាពខេត្តព្រៃវែង បានចុះត្រួតពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី២របស់សហគមន៌កសិកម្មបាភ្នំមានជ័យ នៅភូមិធ្លក ឃុំស្ពឺ (ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង មានអ្នកចូលរូមសរុបចំនួន ១៦នាក់ ស្រី ០៥នាក់។

លទ្ធផលសម្រេចបានដូចខាងក្រោម៖

- ក្រុមការងារបានចុះត្រួតពិនិត្យគុណភាពទីវាលលើកទី២ និងបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យគុណភាពទីវាល តាម ប.គ.ព ដល់សមាជិកសហគមន៍កសិកម្មដែលផលិតគ្រាប់ពូជស្រូវអោយ ដក់ពូជលាយនិងស្មៅហាមឃាត់ ។

- ចុះតាមដានពិនិត្យមើលជំងឺហាមឃាត់ (ប្លាស អុចត្នោត រលាកស្រទាប់)។

ចំនួនអ្នកចូលទស្សនា
Flag Counter