មន្ត្រីជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយជំងឺផ្តាសាយបក្សី ចែកលិខិប័ណ្ណផ្សព្វផ្សាយ បាញ់ថ្នាំនិងចែកថ្នាំរំងាប់មេរោគអស់ចំនួន ៨ លីត្រ ដល់កសិករ។
ចេញ​ផ្សាយ ២៦ តុលា ២០២៣
179

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

 មន្រ្តីជំនាញបានដឹកនាំ ភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យមើលការចិញ្ចឹមជ្រូក និងការចិញ្ចឹមគោរបស់កសិករ៖

- កសិករឈ្មោះ យឿង សុខលី បានចិញ្ចឹមជ្រូកមេចំនួន ៦ក្បាល ផ្តល់ថ្នាំសម្លាប់មេរោគ ២លីត្រ បាញ់លើផ្ទៃទ្រុង និងបរិវេណជុំវិញទ្រុងមានផ្ទៃក្រឡាចំនួន ៩០០-១០០០ម៉ែត្រការ៉េ និង ណែនាំនូវវិធានការជីវសុវត្តភាពដល់ម្ចាស់សត្វ នៅភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

- កសិករឈ្មោះ ភី ឆា បានចិញ្ចឹមគោចំនួន ៧ក្បាល បានណែនាំពីបច្ចេកទេស និងផ្តល់ថ្នាំមួយចំនួនដល់ពេទ្យសត្វភូមិ នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

- កសិករឈ្មោះ មួន សុភាក់ បានចិព្ចឹាមជ្រូកមេចំនួន ៧ក្បាល កូនចំនួន ២១ក្បាល បានណែនាំឲ្យគាត់ធ្វើ ជីវសុតិភាព ចាក់វ៉ាក់សាំតាមកម្មវីធី បាញ់ថ្នាំសំលាប់មេរោគ ចែកថ្នាំសំលាប់មេរោគ១លីត្រ បាញ់លើផ្ទៃទ្រុងបាន ៤០០ទៅ៥០០ម៉ែត្រការ៉េ នៅភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង។

⁃ មន្ត្រីជំនាញ បានសាងសង់ឡរជីវឧស្មន័ ទំហំ ៤ ម៉ែត្រគូប ជូនកសិករឈ្មោះ ឈួន ដារ៉ា នៅភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

⁃ ចុះពិនិត្យកន្លែងដាំស្មៅរបស់កសិករឈ្មោះ យស ស៊ីណា មានផ្ទៃដីចំនួន ២០អា ដាំពួជសៅ្មឃីងក្រាស នៅភូមិវាលព្រៅ ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង និងកសិករឈ្មោះ ភាន វណ្ណា ដាំពូជស្មៅផ្អែម និងឃីងក្រាស មានផ្ទៃដីចំនួន១ហិតា និងចិញ្ចឹមគោចំនួន ១៤ក្បាល នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទាចំនួន ១៧៨៦០០គ្រាប់

⁃ ស៊ុតមាន់ ចំនួន ១៧៧០០គ្រាប់

⁃ គោចំនួន ២០៣ក្បាល។

2. ការងារសុខភាពសាធារណៈ៖

មន្ត្រីជំនាញបានចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាតដ្ឋាន ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាតដ្ឋាន កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល៖

មន្ត្រីជំនាញបានចុះពិនិត្យការចិញ្ចឹមគោរបស់ កសិករឈ្មោះ ពូ ថា ចិញ្ចឹមគោ២៣ក្បាល និងចាក់ថ្នាំទំលាក់សត្វល្អិតគោចំនួន១២ក្បា់ល ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា ប្រជុំផ្សេងៗ៖

⁃ មន្ត្រីជំនាញ បានដឹកនាំលោក គ្រូ និងនិស្សិតចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករ ក្នុងគោលបំណងគោលបំណងចង់ដឹងពីការវិវត្តន៍នៃការចិញ្ចឹមជ្រូករបស់កសិករ ។ ការប្រើប្រាស់ចំណីការជ្រើសរើសពូជការប្រើប្រាស់ថ្នាំ វ៉ាក់សាំង ការចំណាយ ឬការទិញជ្រូក ការលក់ជ្រូកសាច់ ជ្រូកមេនិងកូនជ្រូក។ ការទុកដាក់កាកសំណល់ជាដើម និងបានចិញ្ចឹមជ្រូកចំនួន ២៥ក្បាល នៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ស្របែក ខេត្តព្រៃវែង និង មានជ្រូកចំនួន៣០ក្បាល ភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

⁃ មន្ត្រីជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះផ្សព្វផ្សាយជំងឺផ្តាសាយបក្សី ចែកលិខិប័ណ្ណផ្សព្វផ្សាយ បាន ៦២ គ្រួសារ បាញ់ថ្នាំបាន៤៣ ខ្នងផ្ទះ ណែនាំកសិករឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើមានមាន់ ទា ឈឺ ឬងាប់ កុំបរិភោគ ត្រូវកប់ ឬដុតចោល និងចែកថ្នាំរំងាប់មេរោគអស់ចំនួន ៨ លីត្រ ដល់កសិករនៅភូមិគំនុំ ភូមិរំដួល ភូមិព្រៃចំការ នៅជាប់ភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter