មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យការចិញ្ចឹមត្រី និងប្រមូលផលត្រីរបស់កសិករក្នុងខេត្តព្រៃវែង
ចេញ​ផ្សាយ ២៥ តុលា ២០២៣
139

ព័ត៌មានសង្ខេបស្ដីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលបានចុះពិនិត្យការចិញ្ចឹមត្រី និងប្រមូលផលត្រីរបស់កសិករក្នុងខេត្តព្រៃវែងនោះមាន៖

- ត្រីទីឡាព្យា ០,១០តោន

- ត្រីកាបសាមញ្ញ ០,១០តោន

- ត្រីកាបឥណ្ឌា ០,១០តោន

- ត្រីឆ្ពិន០,២០ តោន

- ត្រីអណ្ដែង ៣,៥០តោន

- ត្រីប្រា ៣៦,១៥តោន

- ត្រីពោ ២,៥០តោន

- ត្រីក្រាញ់ ០,១៥តោន

- ត្រីរ៉ស់ ០,៥០តោន

- កង្កែប ០,៤០តោន។

សរុប ៤៣,៧០តោន គិតជាថវិកា សរុប ២៣២ ០៨០ ០០០រៀល ស្មើ៥៦ ៦០៥ដុល្លារអាមេរិក (តម្លៃត្រ៏មធ្យម ៥ ៣០០រៀល/គក្រ)។

ចំនួនអ្នកចូលទស្សនា
Flag Counter