លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៣។
ចេញ​ផ្សាយ ២៣ តុលា ២០២៣
407

នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបូកសរុបលទ្ធផលសម្រេចបាន ក្នុងសប្តាហ៍កន្លងមក និងលើកទិសដៅអនុវត្ត​ន៍បន្ត សម្រាប់សប្តាហ៍ក្រោយ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ សមាសភាពចូលរួមមានលោកនាយខណ្ឌទាំង២ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង១០។

ចំនួនអ្នកចូលទស្សនា
Flag Counter