មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់ក្រោមឱវាទ បន្តចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចដងទន្លេតូចឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង អនុវត្តបាន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍ដាយត្រីខុសទីតាំងដែលរដ្ឋបានកំណត់។
ចេញ​ផ្សាយ ២៣ តុលា ២០២៣
151

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់ក្រោមឱវាទ បន្តចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចដងទន្លេតូចឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង អនុវត្តបាន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍ដាយត្រីខុសទីតាំងដែលរដ្ឋបានកំណត់។ ឧបករណ៍ដាយត្រីត្រូវបានឃាត់ចាប់មករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់លាវរួមមាន៖ ដាយត្រីចំនួន ១មាត់ មានទំហំ ២៥ម៉ែត្រx១០ម៉ែត្រx៤ម៉ែត្រ និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់ ៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter