មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សាព្វផ្សាយពីវិធានការការពារ ការចាក់វ៉ាក់សាំងការពារសត្វគោ-ក្របី និងណែនាំពីបច្ចេកទេសសត្វគោ ក្របី ជ្រូក និងមាន់ ជូ​នដល់ប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ១៧ តុលា ២០២៣
200

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៤កើត ខែអស្សុច ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ៖  គោ 371.185ក្បាល  ក្របី 19.358ក្បាល  សេះ 130ក្បាល  ជ្រូក 29.523ក្បាល  ចៀម 171ក្បាល  ពពែ 2.708ក្បាល  មាន់ 2.870.574ក្បាល ទា 1.144.802ក្បាល ។

2. ការងារចិញ្ចឹមសត្វ

- មន្ត្រីជំនាញបានចុះពិនិត្យមេីលរបស់កសិករឈ្មោះ ហន ស្រីជោត ចិញ្ចឹមជ្រូកមេ ៣ក្បាល សាច់ ១១ក្បាល នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។

- កសិករឈ្មោះ បង ឈាន បានចិញ្ចឹមគោបំប៉នចំនួន 35ក្បាល ស្ថិតនៅ ភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

-កសិករឈ្មោះ សុភ័ក្រ បានចិញ្ចឹមទាចំនួន ២៨០០ក្បាល ស្ថិតនៅភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

-មន្ត្រីជំនាញបានណែនាំបច្ចេកទេស និងចែកថ្នាំសម្លាប់មេរោគ ដល់កសិករចំនួន២លីត្រ ។

-កសិករឈ្មោះ ម៉ៅ ស្ថិតនៅភូមិភ្នៀត ឃុំកំពង់សឹង ស្រុកកំពង់ត្របែក បានចិញ្ចឹមជ្រូកចំនួន១២ ក្បាល មេ ០២ក្បាល សាច់ ១០ក្បាល បានណែនាំការធ្វើអនាម័យ វិធានការណ៏ការពារ នឹងផ្តល់ថ្នាំសម្លាប់មេរោគចំនួន ០២លីត្រ។ ⁃ ចុះពិនិត្យ ការដាំស្មៅពូជស្មៅផ្អែម ទំហំដី៣៧អា និងការចិញ្ចឹមគោ ១១ក្បាល របស់កសិករឈ្មោះជួន ថា ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

-នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៧៨២០០គ្រាប់

⁃ ស៊ុតមាន់ ១៧២០០គ្រាប់

⁃ គោ ១៩១ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាតដ្ឋាន ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាតដ្ឋាន កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតដ្ឋាននៅកន្លែងតាំងលក់ ។

3. ផ្នែកបសុព្យាបាល

⁃ បានពិនិត្យណែនអាជីវករលក់មាន់ ទា ស៊ុតបក្សី ពីវិធានការ ជីវសុវត្ថិភាពការពារជម្ងឺផ្ដាសាយបក្សី នៅផ្សារស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលគោ ០១ក្បាលដែលមានរោគសញ្ញាបាសរោម ហើមពោះមិនស៊ីស្មៅ របស់កសិករឈ្មោះ សុន ហឿន នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកពាមជរ៍ និងព្យាបាលគោ០១ក្បាលទៀតដែលមានរោគសញ្ញរាគ មិនស៊ីស្មៅ របស់កសិករឈ្មោះ កាន អាន នៅភូមិពោធិថ្មី ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។ នៅភូមិអន្ល្ងទ្រាម្ចាស់ឈ្មោះម៉ៅឌីណារោគសញ្ញាមេីមកឈឺជេីង។

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសារទឹក ជាលទ្ធផលចាក់បាន គោចំនួន ៣០២ក្បាល នៅស្រុកពាមជរ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

III- ផ្នែកផ្សព្វផ្សាយ

⁃ បន្តយុទ្ធនាការចុះផ្សព្វផ្សាយ អំពីជំងឺផ្តាសាយបក្សី និងបាញ់ថ្នាំសំលាប់មេរោគ នៅភូមិជាប់ និងភូមិផ្ទុះជំងឺ រួចបានណែនាំអាជីវករទិញលក់បក្សី និងផលិតផលបក្សី បញ្ឈប់ទិញលក់បក្សី និងចរាចរបក្សីពីតំបន់មួយ ទៅតំបន់មួយទៀតជាបណ្តោះអាសន្ន និងបានពន្យល់ណែនាំ ពីជំងឺផ្តាសាយបក្សី របៀបចំលងជំងឺ វិធានការការពារដល់អ្នកភូមិ និងបានឲ្យអាជ្ងារធរភូមិបន្តផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សីដល់កសិករផ្សេងៗទៀតឱ្យបានទូលំទូលាយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter