កសិករចិញ្ចឹមត្រីនៅខេត្តព្រៃវែងចំនួន ៣៦គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម សរុប ៥២,២០តោន គិតជាថវិកាសរុបចំនួន ២៦៤ ៦៥៤ ០០០រៀល ។
ចេញ​ផ្សាយ ១៧ តុលា ២០២៣
187

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ៖

ការងារវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ៣៦គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមានត្រីទីឡាព្យា ០,១៥តោន ត្រីអណ្ដែង ១,៣០ តោន ត្រីឆ្ពិន ០,៣៥តោន ត្រីប្រា ៤៩,៧០តោន កង្កែប ០,៤០តោន បង្កងអូស្ត្រាលី ០,២០តោន ត្រីក្រាញ់ ០,១០តោន ។

សរុប ៥២,២០តោន គិតជាថវិកាសរុបចំនួន ២៦៤ ៦៥៤ ០០០រៀល ស្មើនឹង ៦៤ ៥៥០ដុល្លារអាមេរិក (តម្លៃត្រីមធ្យម៥ ០៧០ ៛/គ.ក្រ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter