មន្រ្តីជំនាញ ចូលរួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះមកផ្សព្វផ្សាយស្តីពី ជម្ងឺប៉េស្តជ្រូកអាហ្រ្វិកដល់សហគមន៍។
ចេញ​ផ្សាយ ២៨ កញ្ញា ២០២៣
290

ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ ៖ ⁃ គោចំនួន 371.185ក្បាល ⁃ ក្របីចំនួន 19.358ក្បាល ⁃ សេះចំនួន 130ក្បាល ⁃ ជ្រូកចំនួន 29.523ក្បាល ⁃ ចៀមចំនួន 171ក្បាល ⁃ ពពែចំនួន 2.708ក្បាល ⁃ មាន់ចំនួន 2.870.574ក្បាល ⁃ ទាចំនួន 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ

- មន្តី្រជំនាញបាន ចុះពិនិត្យ តាមដានជម្ងឺសត្វគោ ក្របី ក្នុងរដូវទឹកឡើងនៅសង្កាត់ជេីងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

- ចុះពិនិត្យមើលការចិញ្ចឹមគោ របស់កសិករ ឈ្មោះ កាន់ គន្ធី នៅភូមិត្រពាំងស្គន់ ឃុំស្មោងខាងជើង ស្រុកកំចាយមារ មានគោចំនួន ៥៩ ក្បាល ដាំស្មៅចំណីសត្វ ពូជអាត្រាក់ទ័រ និងស្មៅបារាំង ចំនួន ៣.៥០ហិកតា និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើ ឡជីវឧស្ម័ន ដល់ម្ចាស់សត្វ

⁃ ចុះពិនិត្យមេីលការចិញ្ចឹមចៀម ណែនាំពីបច្ចេកទេស និងចែកថ្នាំប្លឺមេឌីឡែន ដល់កសិករ ឈ្មោះ មាស ខុម មានចៀមចំនួន១៩ក្បាល នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង និងផ្តល់ថ្នាំសម្លាប់មេរោគចំនួន ៦លីត្រ ដល់កសិករ តេង ចន្ទា ណែនាំពីវិធានជីវសុវត្តិភាព នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ចិញ្ចឹមជ្រូករួមមាន មេចំនួន២០ ក្បាល បាចំនួន ២ក្បាល និងជ្រូកសាច់ចំនួន ១៨៧ក្បាល។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទាចំនួន ១៧៣៤០០គ្រាប់

⁃ ស៊ុតមាន់ចំនួន ១៦៦០០គ្រាប់

⁃ គោចំនួន ១៨៩ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល

មន្ត្រីជំនាញបានបន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសារទឹក គោចំនួន ១៨២ក្បាល នៅស្រុកពាមជរ។

II- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ៖

លោកប្រធានការិយាល័យ បានដឹកនាំមន្រ្តីជំនាញ ចូលរួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយ លោក ប៊ុន ចាន់ នាយករងវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ ផលិតកម្មសត្វ បសុព្យាបាល លោក ឈឹម វុត្ថា ប្រធានការិយាល័យ អេពីដេមីសាស្រ្ត និងមន្រ្តីចំនួន ២នាក់ បានចុះមកផ្សព្វផ្សាយស្តីពី ជម្ងឺប៉េស្តជ្រូកអាហ្រ្វិកដល់សហគមន៍ ស្ថិតនៅភូមិពោធិរិយំ ឃុំបន្ទាយចក្រី និងភូមិស្វាយចារ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានការចូលរួមពី លោកមេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ កសិករចិញ្ចឹមជ្រូកចំនួន ៨៣នាក់ (ស្រី ៤៧នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter