សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបាន ២ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។
ចេញ​ផ្សាយ ២៨ កញ្ញា ២០២៣
231

ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ៖ ការការពារធនធានជលផល៖សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបាន ២ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង នៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង និងនៅឃុំរក្សជ័យ ស្រុកបាភ្នំ ។

ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

- លូស្បៃមុងចំនួន ៣៥មាត់

- របាំងព្រួលស្បៃមុងប្រវែង ២ ២៤០ម៉ែត្រ

- បង្កោលចម្រឹងចំនួន ៨៦៥ដើម

- ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញចំនួន ៩០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter