ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើព្រៃវែង បានបន្តថែទាំ និងបណ្តុះកូនឈើក្នុងថ្នាល និងចុះល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាតទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ។
ចេញ​ផ្សាយ ២៧ កញ្ញា ២០២៣
213

ព័ត៌មានសង្ខេបស្តីពី សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖

១-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ បានបន្តថែទាំ និងបណ្តុះកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

២-ការងារទប់ស្កាត់បង្រាបបទល្មើស៖ ផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ បានចុះល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាតទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ។

៣- ការងារត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖

-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទពាក់ព័ន្ធបានត្រួតពិនិត្យផ្ទៀងផ្ទាត់ផលអនុផលព្រៃឈើ តាមរថយន្ត០១គ្រឿងមានលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើ(PC) លេខ២១២ ផរព.លដជ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ របស់នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ខណ្ឌរដ្ឋបាល ព្រៃឈើស្ទឹងត្រែង ចូលរោងសន្និធិប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ស្ថិតនៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានបរិមាណឈើអារលេខ២ លេខ៣ និងឈើអារក្រៅលំដាប់ថ្នាក់ សរុប ចំនួន ១៨ម3 ១៦២ក្នុងនោះលេខ២=១២ម3 ៣៨២ ,លេខ៣=២ម3៧០៩ និងក្រៅលំដាប់ថ្នាក់=៣ម3 ០៧១ ។

-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែងបានចេញ លិខិតអនុញ្ញាតដឹកជញ្ជូន(PC)០១ច្បាប់ឆ្ពោះទៅភូមិ ឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាន បានចុះត្រួតពិនិត្យការចរាចរឈើ កាត់ស្តុកតាមរោងសន្និធិ និងរោងសប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងដែនសមត្ថកិច្ចចំនួន០២កន្លែងនៅស្រុកកំចាយមារ និងស្រុកពាមរក៍ ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter