មន្ត្រីជំនាញបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបានចំនួន ២ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង នៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង និងនៅឃុំបន្លិចប្រសាទ ស្រុកពាមរក៍ ។
ចេញ​ផ្សាយ ២៧ កញ្ញា ២០២៣
221

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ៖

ការការពារធនធានជលផល ៖សមត្ថកិច្ចជលផល នៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបានចំនួន ២ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង នៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង និងនៅឃុំបន្លិចប្រសាទ ស្រុកពាមរក៍។

ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

- លូស្បៃមុងចំនួន ៣៦មាត់

- របាំងព្រួលស្បៃមុងប្រវែង ២ ១៩០ម៉ែត្រ

- បង្កោលចម្រឹងចំនួន ៨៨៥ដើម

- ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ ៧៥ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter