ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ៖
ផ្នែកការងារវារីវប្បកម្ម ៖កសិករចិញ្ចឹមត្រីចំនួន ៣៩គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន៖
- ត្រីទីឡាព្យា ០,១៥តោន
- ត្រីកាបឥណ្ឌា ០,១៥តោន
- ត្រីអណ្ដែង ៤,៦៥តោន
- ត្រីឆ្ពិន ០,៤០តោន
- ត្រីប្រា ៥០តោន
- កង្កែប ០,២០តោន
- បង្កងអូស្ត្រាលី ០,១៥តោន
- ត្រីក្រាញ់ ០,១០តោន។
សរុបចំនួន ៥៥,៨០តោន គិតជាថវិកាសរុបចំនួន ២៩២ ៣៩២ ០០០រៀល ស្មើនឹង ៧១ ៣១៥ដុល្លារអាមេរិក (តម្លៃត្រីមធ្យម៥ ២៤០ ៛/គ.ក្រ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម