លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ត្រីជំនាញបានអញ្ជើញចុះសម្របសម្រួលប្រជុំ ស្ដីពីការរៀបចំកសាងផែនការ គ្រប់គ្រងសហគមន៍នេសាទ និងកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍តេជោពោធិ៍ថ្មី និងសហគមន៍តេជោមេកឹង...
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
260

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ៖

១-ការងារសហគមន៍នេសាទ ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង រដ្ឋបាលស្រុកពាមជរ រដ្ឋបាលឃុំកោះរកា រដ្ឋបាលឃុំកោះសំពៅ និងគណៈកម្មការ សហគមន៍នេសាទតេជោពោធិ៍ថ្មី និងសហគមន៍នេសាទតេជោមេកឹង សម្របសម្រួលប្រជុំ ស្ដីពីការរៀបចំកសាងផែនការ គ្រប់គ្រងសហគមន៍នេសាទ និងកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍តេជោពោធិ៍ថ្មី និងសហគមន៍តេជោមេកឹង ។

២-ការងារវារីវប្បកម្ម ៖កសិករចិញ្ចឹមត្រីចំនួន ៣០គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា ០,២០តោន ត្រីកាបឥណ្ឌា ០,៣០តោន ត្រីអណ្ដែង ៤,០៥តោន ត្រីឆ្ពិន០,៤០ តោន ត្រីប្រា៤៦ តោន កង្កែប០,៣០ តោន បង្កងអូស្ត្រាលី ០,១៥តោន និងត្រីក្រាញ់ ០,១០តោន សរុបចំនួន ៥១,៥០តោន គិតជាថវិកាសរុបចំនួន ២៥៦ ៩៨៥ ០០០រៀល ស្មើនឹង៦២ ៦៧៩ដុល្លារអាមេរិក (តម្លៃត្រីជាមធ្យម ៤ ៩៩០ ៛/គ.ក្រ) ។

៣-ការការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផល ទួលតាកែវ និងស៊ីធរកណ្តាល ចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចវត្តព្រៃចាស់ ភូមិកោងស្រែ ឃុំល្វេស្រុកស៊ីធរកណ្តាល អនុវត្តបាន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។

ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

- លូស្បៃមុងចំនួន ១៨មាត់

- របាំងព្រួលស្បៃមុងប្រវែង ១ ២៦០ម៉ែត្រ

- បង្កោលចម្រឹងចំនួន ៤២០ដើម

- ចាក់លែងកូនត្រីចម្រុះ ៨០គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter