ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
មន្ត្រីជំនាញបានចុះពិនិត្យពីស្ថានភាពចិញ្ចឹមសត្វគោ ចែកថ្នាំប្លឺមេទីឡែន ផ្តល់ថ្នាំសំលាប់មេរោគ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ឡជីវឧស្ម័ន ដល់កសិករ៖
- ពិនិត្យកាចិញ្ចឹមសត្វគោ និងព្យាបាលកូនគោកើតជំងឺដុំពកលើស្បែក នៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
- កសិករចិញ្ចឹមជ្រូក និងគោ នៅភូមិតារាមលិច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ជ្រូកសរុប ចំនួន៣២ក្បាល និងគោចំំនួន ៨ក្បាល។
- កសិករឈ្មោះ ឈុំ ញ៉ នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ គាត់មាន មេជ្រូកចំនួន ៣ក្បាល ជ្រូកសាច់ចំនួន ១០ក្បាល ។
- ណែនាំពីការផ្ដល់ចំណី ការចាក់វ៉ាក់សាំង និង វិធានជីវសុវត្ថិភាព ដល់កសិករឈ្មោះ ឡុង ថុង នៅភូមិអំពិល ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានជ្រូកសរុបមេចំនួន ០៩ក្បាល ចំនួន ០១ក្បាលនិងជ្រូកសាច់ចំនួន ៥៥ក្បាល។
- កសិករឈ្មោះ ទឹម វឿន បានចិញ្ចឹមមាន់ជល់ចំនួន ៩០ក្បាល នៅភូមិព្រៃស្រម៉ោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗ៖
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សី
⁃ ស៊ុតទាចំនួន ១៧៤៥០០គ្រាប់
⁃ ស៊ុតមាន់ចំនួន ១៥៨០០គ្រាប់
⁃ គោចំនួន ១៩៦ក្បាល ។
2. ការងារសុខភាពសាធារណៈ៖ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល៖
-ចុះចាក់ថ្នាំទំលាក់សត្វល្អិតគោកសិករឈ្មោះ ភា នី មានគោចំនួន ១២ក្បាល (ចាក់ចំនួន ៧ក្បាល) នៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
II- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
⁃ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំមន្រ្តី ចូលរួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយ លោក ប៊ុន ចាន់ នាយករងវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ ផលិតកម្មសត្វ បសុព្យាបាល លោក ឈឹម វុត្ថា ប្រធានការិយាល័យ អេពីដេមីសាស្រ្ត និងមន្រ្តីចំនួន ២នាក់ ។
- ចុះផ្សព្វផ្សាយពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិកដល់សហគមន៍ ស្ថិតនៅភូមិកោះរការ និងភូមិមានជ័យ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានការចូលរួមពី មេភូមិ ពេទ្យសត្វភូមិ កសិករចិញ្ចឹមជ្រូក សរុបចំនួន ៩៥នាក់ ស្រី៥៦នាក់ ។