ព័ត៌មានសង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣៖
១-ការងារទប់ស្កាត់បង្រាបបទល្មើស៖
ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ល្បាត ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ច និង ល្បាតទប់ស្កាត់ការកាប់រានដីព្រៃឈើ (ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាសួស) ពុំមានបទល្មើសទេ ។
២-ការងារត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖
ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាន បានចុះត្រួតពិនិត្យការចរាចរឈើ កាត់ស្តុកតាមរោងសន្និធិ និងរោងសប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងដែនសមត្ថកិច្ចចំនួន០២នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
៣-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖
- បន្តថែទាំ និងបណ្តុះកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។
- បានផ្តល់កូនឈើចម្រុះប្រភេទ ដើម្បីដាំតាមវត្តអារ៉ាម និងសាលារៀនចំនួន២៥០ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម