មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានសហការជាមួយវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចុះស្រាវជ្រាវអំពីការសិក្សាវាយតម្លៃតាមរយៈការចូលរួមតាមបែបអេពីដេមីសាស្រ្ត ពីចំណេះដឹង ឥរិយាបថ និងការអនុវត្តទៅលេីការប្រេីប្រាស់ឱសថអង់ទីបីយ៉ូទិច និងភាពស៊ា
ចេញ​ផ្សាយ ២៥ កញ្ញា ២០២៣
165

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

⁃ បានចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចុះស្រាវជ្រាវអំពីការសិក្សាវាយតម្លៃតាមរយៈការចូលរួមតាមបែបអេពីដេមីសាស្រ្ត ពីចំណេះដឹង ឥរិយាបថ និងការអនុវត្តទៅលេីការប្រេីប្រាស់ឱសថអង់ទីបីយ៉ូទិច និងភាពស៊ាំឱសថអង់ទីបីយ៉ូទិករបស់ភ្នាក់ងារពេទ្យសត្វភូមិ និងកសិករចិញ្ចឹមទា នៅស្រុកកញ្ជ្រៀច ស្រុកស៊ីធរកណ្តាល ស្រុកពារាំង និងស្រុកស្វាយអន្ទរ ដោយមានការចូលរួមពី៖

⁃ លោក ប៊ុន សុង មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ

⁃ លោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៦នាក់ ស្រី៣នាក់

⁃ អ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាប១នាក់

⁃ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ស្រុកកញ្ជ្រៀច

⁃ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលស្រុកគោលដៅ៥នាក់

⁃ ភ្នាក់ងារសុខភាពសត្វភូមិ សរុបចំនួន៤០នាក់ ស្រី១នាក់

⁃ កសិករចិញ្ចឹមទាសរុបចំនួន ៣៧នាក់ ស្រី១៩នាក់ ។

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោចំនួន 371.185ក្បាល

⁃ ក្របីចំនួន 19.358ក្បាល

⁃ សេះចំនួន 130ក្បាល

⁃ ជ្រូកចំនួន 29.523ក្បាល

⁃ ចៀមចំនួន 171ក្បាល

⁃ ពពែចំនួន 2.708ក្បាល

⁃ មាន់ចំនួន 2.870.574ក្បាល

⁃ ទាចំនួន 1.144.802ក្បាល.

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទាចំនួន ១៧៣៦០០គ្រាប់

⁃ ស៊ុតមាន់ចំនួន ១៤៩០០គ្រាប់

⁃ គោចំនួន ១៨៦ក្បាល

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

II- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ៖

⁃ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង់អាករប្រចាំខែកញ្ញា បញ្ហាជំងឺសត្វ ការត្រៀមលក្ខណះជួយសង្រ្គោះសត្វនូវរដូវវស្សា និងគ្រោះទឹកជំនន់ និងបញ្ហាផ្សេងៗ ។ឆ្នាំ២០២៣។

ចំនួនអ្នកចូលទស្សនា
Flag Counter