ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ
ចុះពិនិត្យមើលការចិញ្ចឹមគោ និងផ្តល់បច្ចេកទេសមួយចំនួន ដូចជាការដាំដំណាំចំណីសត្វ ការចាក់វ៉ាក់សាំង និងការអនុវត្តន៍វិឌានជីវសុវត្ថិភាពដល់កសិករ ឡាក់ សៀម និងកសិករ ឧស្សា សុខជា នៅភូមិយាយសល្យ ឃុំពោធ៍រៀង មានគោសរុ ៧៦ក្បាល និងពិនិត្យមេីលកសិករឈ្មោះលីវុទ្ធីនៅភូមិស្លា ដាំស្មៅឃីងក្រាសផ្ទៃដី៧អា ។
3. ការងារឡជី ឧស្ម័ន ផ្សព្វផ្សាយកម្មវិធីឡជីវឧស្ម័នភូមិតងឡង៣ ឃុំព្រៃខ្លា មានអ្នកចូលរួម១៣នាក់ និងបានតំឡើងឡ១គ្រឿង នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច គម្រោងឥតសំណង កម្ពុជា-ចិន ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៦៥៦០០គ្រាប់
⁃ ស៊ុតមាន់ ១៥៦០០គ្រាប់
⁃ គោ ១៩៥ក្បាល ។
2. ការងារសុខភាពសាធារណៈ
ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
II-ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
ការិយាល័យបានបញ្ជូនមន្រ្តី CAVAT ៣នាក់ទៅចូលរួម វគ្គ បណ្ដុះបណ្ដាល ស្ដីពី ការ ធ្វើ កកោសល្យវិច័យ សាកសពសត្វ នៅ វិទ្យាស្ថាន ជាតិ ស្រាវជ្រាវ សុខភាពសត្វ និង ផលិតកម្ម សត្វ នៃ អគ្គនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ