កសិករចិញ្ចឹមត្រីចំនួន៣១ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម សរុបចំនួន ៥០,៧០តោន និងទប់ស្កាត់ បង្ក្រាបបទល្មើសជលផលនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តបាន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ២២ កញ្ញា ២០២៣
163

ស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន៣១ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០,២៥ តោន ត្រីកាបឥណ្ឌា០,១០ តោន ត្រីអណ្ដែង៤,៧០ តោន ត្រីឆ្ពិន០,៥០ តោន ត្រីប្រា៤៤,៧០ តោន កង្កែប០,២៥ តោន បង្កងអូស្ត្រាលី០,១០ តោន ត្រីក្រាញ់០,១០ សរុប៥០,៧០ តោន គិតជាថវិកាសរុបចំនួន២៦៦ ៦៨២ ០០០ រៀល ស្មើនឹង៦៥ ០៤៤ ដុល្លារ (តម្លៃត្រីមធ្យម ៥ ២៦០ ៛/គ.ក្រ) ។

២-ការការពារធនធានជលផល ៖ សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តបាន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន៣៣ មាត់ របាំងព្រួលស្បៃមុង ប្រវែង២ ០០០ ម៉ែត្រ បង្គោលចម្រឹងចំនួន៨២០ ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៩០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter