លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២២ កញ្ញា ២០២៣
155

នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម ដែលរៀបចំដោយអង្គភាពអនុវត្តន៍គម្រោងខេត្តព្រៃវែង (PV-PIO) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឧបត្ថម្ភដោយកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP) ដោយមានសិក្ខាកាមចូលរួមជាតំណាងមកពីសហគមន៍កសិកម្មចំនួន៦សហគមន៍ចូលរួម។

ចំពោះគោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ:

១-ចែករំលែកពីបទពិសោធន៍ពីការរៀបចំផែនការអាជីវកម្ម និងការអនុវត្តកន្លងមក។

២-បង្កើនសម្ត្ថភាពដល់សហគមន៍ពីដំណើរការ និងវិធីសាស្រ្ត នៃការកសាងផែនការអាជីវកម្មសហគមន៍។

៣-អនុវត្តន៍លំហាត់ជាក់ស្តែងធ្វើផែនការអាជីវកម្មតាមសហគមន៍នីមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter