ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 371.185ក្បាល
⁃ ក្របី19.358ក្បាល
⁃ សេះ130ក្បាល
⁃ ជ្រូក29.523ក្បាល
⁃ ចៀម171ក្បាល
⁃ ពពែ2.708ក្បាល
⁃ មាន់2.870.574ក្បាល
⁃ ទា 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះភូមិមានជយ័ ឃុំកោះចេកពិនិត្យការចិញ្ចឹមជ្រូក និងណែនាំពីជីវសុវត្ថិភាពមួយចំនួនដើម្បីការពារជំងឺ កសិករឈ្មោះឈាវ ឈាន ជ្រូកមេ ៤ សាច់២៣ក្បាល និងពិនិត្យមើលការដាំស្មៅ កសិករឈ្មោះ ម៉ៅ មករា ស្មៅពូជស្មៅផ្អែមនិងឃិងក្រាស់ ទំហំដី ៣០អា។
- ចិញ្ចឹមមាន់ជាលក្ខណះគ្រួសាររបស់កសិករ អ៊ុយ ហ៊ាន នៅភូមិស្រះស្រង់ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀចចំនួន៨៥ក្បាល បាចំនួន៥ក្បាល មេចំនួន១២ក្បាល ។
- ណែនាំការផ្ដល់ចំណីការធ្វើអនាម័យវិធានការការពារនិងចិញ្ចឹមបែបជីវសុវត្តិភាព ។
3. ការងារបង្កាត់សិប្បនិម្មិត ៖បង្កាត់សិប្បនិម្មិតគោបានមួយមេនៅស្រុកកំពង់ត្របែក និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវៈឧស្ម័នដល់ម្ចាស់សត្វ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៥៦០០គ្រាប់
⁃ ស៊ុតមាន់ ១៦៤០០គ្រាប់
⁃ គោចំនួន ១៩២ក្បាល។
2. ការងារសុខភាពសាធារណៈ ៖ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល៖ បន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសាទឹក ផលចាក់បាន គោចំនួន ២១៦ក្បាល និងក្របីចំនួន ១៤ក្បាល នៅស្រុកមេសាង។