កសិករចិញ្ចឹមត្រីចំនួន៣៥ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម សរុបចំនួន ៥៨,៤២ តោន និងចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបានចំនួន០៣ករណី នៅស្រុកបាភ្នំ ស្រុកពាមជរ និង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ចេញ​ផ្សាយ ២១ កញ្ញា ២០២៣
286

ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

១-ការងារវារីវប្បកម្ម ៖

ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន៣៥ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០,២០ តោន ត្រីកាបឥណ្ឌា០,២៥ តោន ត្រីអណ្ដែង៤,៦០ តោន ត្រីឆ្ពិន០,៤៥ តោន ត្រីប្រា៥២,៥០ តោន កង្កែប០,២៥ តោន បង្កងអូស្ត្រាលី០,១២ តោន ត្រីក្រាញ់០,០៥ សរុប៥៨,៤២ តោន គិតជាថវិកាសរុបចំនួន៣០១ ៦៥៥ ០០០ រៀល ស្មើនឹង៧៣ ៥៧៤ ដុល្លារ (តម្លៃត្រីមធ្យម ៥ ១៦៤ ៛/គ.ក្រ) ។

២-ការការពារធនធានជលផល ៖

សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំរោងដំរី ស្រុកបាភ្នំ ឃុំអង្គរអង្គ ស្រុកពាមជរ និងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបាន០៣ ករណីពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖

- លូស្បែមុងចំនួន៥៣ មាត់

- របាំងព្រួលស្បៃមុង ប្រវែង៣ ១៥០ ម៉ែត្រ

- បង្គោលចម្រឹងចំនួន១ ៣៤០ ដើម

- ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់១៣០ គ.ក្រ

- រក្សាស្បៃមុងមានគុណភាពប្រវែង១០០ ម៉ែត្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter