មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
មន្ត្រីជំនាញបានចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ឡជីវឧស្ម័ន និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងសត្វជូនដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង
ចេញ​ផ្សាយ ២០ កញ្ញា ២០២៣
221

ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ៖ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ៖

⁃ ចុះទៅមេីលកសិដ្ឋានកំពង់សាងសង់ទ្រុងមាន់នៅភូមិវាលព្រៅរបស់លោក យស ស៊ីណាត មានទទឹង២០ម.បណ្តោយ៥០ម។

⁃ ចុះមើលការចិញ្ចឹមមាន់របស់កសិករប៉ែន វាសនានៅភូមិសេរីចរចារ ឃុំគោកគង់កើត មានមាន់ឈ្មោល(បា) 2ក្បាលមេ10ក្បាលជំទង់40ក្បាលណែនាំធ្វើជីវសុវត្តិភាពអនាម័យនិងវិធានការណ៏ការពារ កសិករចិញ្ចឹមគោចំនួន ១០០ក្បាល នៅស្រុកស្វាយអន្ទរ ផ្ដល់បច្ចេកទេស ពីការធ្វើ អនាម័យ និងការទំលាក់សត្វបរាសិត កសិករ ឆេង ណាក់ ចិញ្ចឹមគោ15ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង និងចាក់ថ្នាំទម្លាក់បរាសិតបាន6ក្បាល ។

3. ការដាំដំណាំចំណីសត្វ៖ បានចុះពិនិត្យមេីលដំណាំចំណីសត្វ និងណែនាំពីបច្ចេកទេសដល់កសិករ ឈ្មោះ សុភក្រ បានដាំលើផ្ទៃដី60អា(ពូជបារាំង) នៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុក ពារាំង ។

4. ការងារបង្កាត់សិប្បនិម្មិត៖ បង្កាត់សិប្បនិម្មិតគោបាន១មេ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់ម្ចាស់សត្វ នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ។

5. ការងារឡជីវឧស្ម័ន៖

⁃ ចុះពិនិត្យមើលកសិករប្រើប្រាស់ទ្បជីវៈឧស្ម័នបានពីគ្រួសារនៅភូមិបឹងទ្បែងភូមិតាណាល ឃុំជ្រៃឃ្មុំ។

⁃ លោក ឆេង រតនៈ ផ្នែករដ្ឋបាល-គណនេយ្យ នៃកម្មវិធីឡជីវឧស្ម័នជាតិ (NBP) បានចុះមកបិទបញ្ជីគណនេយ្យសម្រាប់ឆ្នាំ២០២២ ដល់ផ្នែករដ្ឋបាល។

- គណនេយ្យ នៃកម្មវិធីឡជីវឧស្ម័នខេត្ត។

⁃ លោកប្រធាន អនុប្រធាន ការិយាល័យផលិតកម្មនិងបសុ ព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំ កម្មវិធី ប្រជុំ ផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍ នៃការប្រើប្រាស់ និងការ ថែទាំ ឡជីវឧស្ម័ន កម្ពុជា-ចិន ដល់ ប្រជា កសិករ ស្ម័គ្រចិត្ត ស្ថិតនៅភូមិប្រថ្ម ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករ សរុបចំនួន៥២នាក់ ស្រី១៣នាក់ ក្នុងនោះមានកសិករចាប់អារម្មណ៍សាងសងឡថ្មីចំនួន៥នាក់ បន្ទាប់មកលោកប្រធានការិយាល័យបានដឹកនាំកសិករទៅចុះមេីលការដំឡេីងឡនៅផ្ទះឈ្មោះ ហុឹម ពៅ ស្ថិតនៅភូមិព្រៃមាស ឃុំ អង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៧១៦០០គ្រាប់

⁃ ស៊ុតមាន់ ១៦១០០គ្រាប់

⁃ គោ ១៨៩ក្បាល ។

2. ការងារសុខភាពសាធារណៈ ៖

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។ 3. ការងារបសុព្យាបាល

⁃ បន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសាទឹក ផលចាក់បាន គោ៨៤ក្បាល ក្របី០ក្បាល និងអុតក្តាមបាន៨៤ក្បាលនៅស្រុកកំពង់ត្របែក ។

⁃ បានដឹកនាំ ភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោចំនួនពីរក្បាលនៅភូមិបាប្រិយឃុំព្រែកចង្ក្រាន រោគ សញ្ញារាគមួល។

⁃ ពេទ្យភូមិព្យាបាលគោឈឺ ៣ក្បាល រោគសញ្ញាក្តៅសំកុកមិនស៊ីស្មៅហើម ក នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ម្ចាស់ឈ្មោះ ស៊ុយ ស៊ីថា ២ក្បាល សុន ហឿន ១ក្បាល។

⁃ ចុះពិនិត្យដេប៉ូលក់ថ្នាំសត្វ និង ចំណី សត្វ នៅ ឃុំរក្សជ័យ ។

1-លោក ចាប ផល្លន់(វគ្គខ្លីៗ) លក់ចំណីសត្វ នៅភូមិ ឈើត្រែង ។

2-លោក ខៀវ សុឌឿន លក់ថ្នាំសត្វ និង ចំណីសត្វ(បរិញ្ញាបត្រ វិទ្យាសាស្ត្រសត្វ ) បានណែនាំ របៀបប្រើប្រាស់ថ្នាំ ការថែរក្សាថ្នាំការថែរក្សាចំណីនិងការទុកដាក់ចំណីការបរិច្ឆេទ។

ចំនួនអ្នកចូលទស្សនា
Flag Counter