មន្រ្តីជំនាញបានចុះផ្សព្វផ្សាយ ណែនាំបច្ចេកទេសចិញ្ចឹមសត្វ គោ ក្របី ជ្រូក មាន់ ទា និងផ្តល់ថ្នាំសម្លាប់មេរោគដល់កសិករ។
ចេញ​ផ្សាយ ១៨ កញ្ញា ២០២៣
241

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ២១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ ៖

⁃ គោ 371.185ក្បាល

⁃ ក្របី19.358ក្បាល

⁃ សេះ130ក្បាល

⁃ ជ្រូក29.523ក្បាល

⁃ ចៀម171ក្បាល

⁃ ពពែ2.708ក្បាល

⁃ មាន់2.870.574ក្បាល

⁃ ទា 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ ៖

⁃ ចុះពិនិត្យគោ១ក្បាល សង្ស័យឈឺជំងឺដុំពកនៅភូមិបាប្រិយឃុំព្រែកសង្ក្រាន បានណែណនាំឲ្យម្ចាស់សត្វធ្វើអនាម័យ និងធ្វើវិធានជីវសុវត្ថិភាព ។

⁃ ចុះពិនិត្យកសិករចិញ្ចឹមជ្រូក នៅភូមិ ល្វេឃុំល្វេមួយគ្រួសារ មានជ្រូកសរុប 28 ក្បាល (ស្រុកស៊ីធរកណ្តាល) កសិករ នង ហុន មានជ្រូកមេពូជ៦ក្បាល កូន២៨ក្បាល សាច់១៩ក្បាល កសិករ យីសុខនាង មេ៣ក្បាល កូន១៩ក្បាល សាច់២១ក្បាល កសិករ ឈិត ស្រីមុំ ជ្រូកមេពូជ ៧ក្បាល កូន២៥ក្បាល សាច់៣៩ក្បាល (ស្រុកពាមជរ) បានណែនាំពីជីវសុវត្ថិភាពមួយចំនួនក្នុងការការពារជំងឺសត្វ និងចែកថ្នាំងសំលាប់មេរោគ មួយទ្រុងមួយលីត្រ ដល់អ្នកចិញ្ចឹម ។

- ចុះណែនាំបច្ចេកទេសចិញ្ចឹមទា និងសាកសួរតម្លៃស៊ុតទា របស់កសិករ ចន្នា មួយ គ្រាប់ 470រៀល មានទា3500ក្បាល នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង និងចុះមើល ការដាំដំណាំចំណីសត្វរបស់កសិករអ៊ុនទូចនៅភូមិស្វាយរុនឃុំគោកគង់លិចចំនួន25អានិងផ្សព្វផ្សាយការធ្វើឡជីវឧស្ម័ន ។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៥៨៦០០គ្រាប់

⁃ ស៊ុតមាន់ ១៦៥០០គ្រាប់។

2. ការងារសុខភាពសាធារណៈ ៖ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល ៖

- បន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសារទឹក ផលចាក់បាន គោ៤៣១ក្បាល ក្របី៥០ក្បាល នៅស្រុកពាមវក៍ និងស្រុកស្វាយអន្ទរ។

⁃ សង្រ្គោះមេគោកើតកូនមិនរួច នៅ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter