ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ៖ ⁃ គោចំនួន 371.185ក្បាល ⁃ ក្របីចំនួន19.358ក្បាល ⁃ សេះចំនួន 130ក្បាល ⁃ ជ្រូកចំនួន 29.523ក្បាល ⁃ ចៀមចំនួន 171ក្បាល ⁃ ពពែចំនួន 2.708ក្បាល ⁃ មាន់ចំនួន 2.870.574ក្បាល ⁃ ទាចំនួន 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ៖ បានចុះពិនិត្យមេីលការចិញ្ចឹមក្របី និងណែនាំពីបច្ចេកទេសដល់កសិករ ឈ្មោះ ថា វី មានក្របីចំនួន ៩ក្បាល នៅតាំងស្នាយ ឃុំរកា ស្រុកពារាំង ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទាចំនួន ១៦៤២០០គ្រាប់
⁃ ស៊ុតមាន់ចំនួន ១៦៨០០គ្រាប់។
2. ការងារសុខភាពសាធារណៈ ៖ ការចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល៖ បន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសាទឹក អុតក្តាម និងដុំពកជាលទ្ធផលចាក់សារទឹកបាន គោចំនួន ១៨៥ក្បាល ដុំពក បានគោចំនួន ១៧៤ក្បាលនៅស្រុកកំចាយមារ ។