មន្ត្រីជំនាញបានបន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងដុំពកលើស្បែកជាលទ្ធផលចាក់សារទឹក និងអុតក្តាម គោ-ក្របី នៅស្រុកកំពង់ត្របែក ស្រុកមេសាង ស្រុកស៊ីធរកណ្តាល ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច និងស្រុកស្វ
ចេញ​ផ្សាយ ១៤ កញ្ញា ២០២៣
299

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្

1. ការងារស្ថិតិសត្វ៖ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ៖ ចុះមើលកសិករចិញ្ចឹមជ្រូកសាច់នៅសង្កាត់បារាយណ៍។

3. ការងារឡជីវឧស្ម័ន៖ ចុះផ្សព្វផ្សាយពីឡរជីវឧស្ម័ន នៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង មានអ្នកចូលរួម លោក ហេង វន្ថា មន្រ្តីសម្របសម្រួលរបស់កម្មវិធីឡជីវឧស្ម័នជាតិ មេភូមិ លោក លឿន ប៊ុន ឡម BC កសិករ១៣នាក់ (ស្រី៥នាក់) និងភូមិ កំហែងរាជ្យ ឃុំ ឈើកាច់ ស្រុកបាភ្នំមានអ្នកចូលរួម លោកព្រំ សូផាត ប្រធានការិ:កសិកម្មស្រុក លោកស្រី រឿន រ៉ាវី លោកមេភូមិ កសិករចិញ្ចឹមជ្រូក ចំនួន ១៤នាក់ ស្រី ១១នាក់ បានផ្ដល់ថ្នាំសំលាប់មេរោគចំនួន ១៦លីត្រ មានជ្រូក សាច់ ចំនួន ១២៥ក្បាល មេ ចំនួន១៦ក្បាល ។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង ស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៥៩២០០គ្រាប់

⁃ ស៊ុតមាន់ ១៦១០០គ្រាប់។

2. ការងារសុខភាពសាធារណៈ ៖ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល៖ បន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងដុំពកលើស្បែកជាលទ្ធផលចាក់សារទឹកបាន គោចំនួន១៤៨១ក្បាល ក្របីចំនួន ១៨ក្បាល អុតក្តាមបានគោចំនួន ២២៤ក្បាលនៅស្រុកកំពង់ត្របែក ស្រុកមេសាង ស្រុកស៊ីធរកណ្តាល ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ។

ចំនួនអ្នកចូលទស្សនា
Flag Counter