ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ៖
១-ការងារវារីវប្បកម្ម ៖
ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន២១ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០,១៥ តោន ត្រីកាបឥណ្ឌា០,១០ តោន ត្រីអណ្ដែង៤,៣០ តោន ត្រីឆ្ពិន០,១០ តោន ត្រីប្រា៤៨,១៥ តោន សរុប៥៣,១៥ តោន គិតជាថវិកាសរុបចំនួន២៦៥ ២១៨ ៥០០ រៀល ស្មើនឹង៦៤ ៦៨៧ ដុល្លារ (តម្លៃត្រីមធ្យម ៤ ៩៩០ ៛/គ.ក្រ) ។
២-ការផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្ម ៖ ខណ្ឌរដបាលជលផលបានសហការណ៍ជាមួយអង្គការយូរីដូ និងអាជ្ញាធរ មូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវគ្គចិញ្ចឹមត្រី ដូចជា ការរៀបចំស្រះ ការគ្រប់គ្រងចំណី គុណភាពទឹក និងសុខភាពរបស់ត្រី ដល់កសិករនៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ដោយមានកសិករចូលរួមសរុបចំនួន១៩ នាក់ (ស្រ្ដីចំនួន៤ នាក់) ។
៣-ការការពារធនធានជលផល ៖ សមត្ថកិច្ចជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបាន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន១៥ មាត់ របាំងព្រួលស្បៃមុងប្រវែង៧៩០ ម៉ែត្រ បង្គោលចម្រឹងចំនួន៣៥៥ ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៤០ គ.ក្រ ។
៤-ការចូលរួមប្រជុំ/សិក្ខាសាលា ៖ លោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពីគោលការណ៍ណែនាំអំពីសហគមន៍ រៀបចំដោយរដ្ឋបាលជលផលនៅខេត្តក្រចេះ ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៣ ។