មន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី១ របស់សហគមន៌កសិកម្មបាភ្នំមានជ័យ
ចេញ​ផ្សាយ ១៤ កញ្ញា ២០២៣
239

នៅថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៌សហគមន៌កសិកម្ម លោកហែម សេដ្ឋា មន្រ្ដីការិយាល័យអភិវឌ្ឍន៌សហគមន៌កសិកម្ម និងនិស្សិតស្ម័គ្រ័ចិត្តគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាពខេត្តព្រៃវែង បានចុះត្រួតពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី១ របស់សហគមន៌កសិកម្មបាភ្នំមានជ័យ នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។

-ដើម្បីចុះត្រួតពិនិត្យគុណភាពស្រូវនៅទីវាលលើកទី១ និងពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យគុណភាពស្រូវនៅទីវាល តាម ប.គ.ព ដល់សមាជិកសហគមន៍កសិកម្មដែលផលិតគ្រាប់ពូជស្រូវអោយ ដក់ពូជលាយនិងស្មៅហាមឃាត់ ។

- ចុះតាមដានពិនិត្យមើលជំងឺហាមឃាត់(ប្លាស អុជត្នោត រលាកស្រទប)។

អ្នកចូលរួម៣៤នាក់ ស្រី១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter