ព័ត៌មានសង្ខេបស្តីពីស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣...
ចេញ​ផ្សាយ ១៣ កញ្ញា ២០២៣
147

ព័ត៌មានសង្ខេបស្តីពីស្ថានភាពការងាបង្កបង្កើនផលរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖

១- ល្បឿនបង្កបង្កើនផល ស្រូវ ដើមរដូវវស្សា គិតត្រឹមថ្ងៃ ១២ ខែកញ្ញា ឆ្នាំ២០២៣៖

- កំពស់ទឹកភ្លៀង គិតជាមធ្យមភាគ ៨១៨.៩៨មម

- ព្រោះសរុប ២៦៤,៤៩៦ហ.ត គិតជាភាគរយ ១០៥,៨០%

- ប្រមូលផលសរុប ៨១.០៤៧ ហត គិតជាភាគរយ ៣០.៦៤%។

២- ល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សាគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

+ដំណាំសាកវប្បកម្ម

- អនុវត្តន៍សរុប ១,៣៧៨ ហ.ត

- បន្លែគ្រប់មុខ ១.២៩១ហ.ត

- ពោតស ៧២ ហ.ត

- ម្ទេស ១៥ ហ.ត ។

+ដំណាំឧស្សាហកម្ម

- អនុវត្តន៍សរុប ៣,៩៧៤ ហ.ត

- ពោតក្រហម ២,៦១៥ ហ.ត

- ដំឡូងមី ៤៩៣ ហ.ត

- សណ្ដែកបាយ ៦៤ ហ.ត

- សណ្ដែកដី ១៨ ហ.ត

- ល្ង ៥២ ហ.ត

- អំពៅ ៥២៩ ហ.ត

- ឈូក ២០៣ ហ.ត។

៣- ល្បឿនប្រមូលផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

+ដំណាំសាកវប្បកម្ម

- ប្រមូលផលសរុប ១៥,៣១២ តោន

- បន្លែគ្រប់មុខ ១៤,៩១០តោន

- ពោតសរ ២៥២តោន

- ម្ទេស ១៥០តោន។

+ដំណាំឧស្សាហកម្ម

- ប្រមូលផលសរុប ៦,២៦២ តោន

- អំពៅ ០ តោន

- ល្ង ៣៦ តោន

- ពោតក្រហម ៥,៩៥០ តោន

- សណ្តែកដី ២៧ តោន

- ឈូក ១៩១ តោន

- សណ្តែកបាយ ៥៨តោន។

៤-របាយការណ៍ស្វាយនាំស្វាយនាំចេញទៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖

- ស្វាយនាំចេញសរុប ៧៨,៣៧៥ តោន

- នាំចេញក្នុងសប្ដាហ៍ ៣០១ តោន

- តម្លៃ(រៀល/គីឡូក្រាម) ៨៤៤ ៛។

៥- របាយការណ៏ស្រូវនាំចេញទៅប្រទេសវៀណាម គិត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖

- ស្រូវនាំចេញសរុប១,៦១២,៨៦៨ តោន

- ស្រូវចេញក្នុងសប្ដាហ៍ ២៣,១២៨តោន

- តម្លៃស្រូវ IR504 = ១,១៧០ រៀល

- តម្លៃស្រូវ OM5451 = ១,១៤០ រៀល ។

ចំនួនអ្នកចូលទស្សនា
Flag Counter