កសិករចិញ្ចឹមត្រីចំនួន២៣ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹម សរុប៥២,៩០ តោន គិតជាថវិកាសរុបចំនួន២៧៥ ០៨០ ០០០ រៀល ស្មើនឹង៦៧ ០៩៣ ដុល្លារ (តម្លៃត្រីមធ្យម ៥ ២០០ ៛/គ.ក្រ) ។
ចេញ​ផ្សាយ ១២ កញ្ញា ២០២៣
129

ព័ត៌មានសង្ខេប ស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ៖

ការងារវារីវប្បកម្ម ៖

ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន២៣ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០,១០ តោន ត្រីកាបស០,០៥ តោន ត្រីកាបឥណ្ឌា០,០៥ តោន ត្រីអណ្ដែង២,៧៥ តោន ត្រីឆ្ពិន០,៤០ តោន ត្រីប្រា៤៥,៨០ តោន ត្រីពោ៣,៥០ តោន កង្កែប០,១០ តោន ត្រីកាហែ០,០៥ តោន ត្រីក្រាញ់០,១០ តោន សរុប៥២,៩០ តោន គិតជាថវិកាសរុបចំនួន២៧៥ ០៨០ ០០០ រៀល ស្មើនឹង៦៧ ០៩៣ ដុល្លារ (តម្លៃត្រីមធ្យម ៥ ២០០ ៛/គ.ក្រ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter