នៅព្រឹកថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង សហការណ៌ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៌នៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៌សហគមន៌កសិកម្ម និង ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។ គោលបំណងនៃការធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្ម ប្រចាំឆ្នាំ២០២៣ រួមមាន៖
១-ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងស្វែងយល់ពីដំណើរការ ប្រព្រឹត្ដិរបស់សហគមន៍កសិកម្ម ពីភាពការរីក ចម្រើន ឬអសកម្ម ដើម្បីឱ្យនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មស្រួលក្នុងការជំរុញ និងពង្រឹង និងអនុវត្តប្រកប ដោយប្រសិទ្ធភាព។
២.ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ ប្រចាំឆ្នាំ២០២៣។
អ្នកចូលរួមសរុប ១១៦នាក់ ស្រី៣២នាក់