មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សាព្វផ្សាយពីវិធានការការពារ ការចាក់វ៉ាក់សាំងការពារសត្វគោ-ក្របី និងផ្តល់ថ្នាំសំលាប់មេរោគជូ​នដល់ប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ០១ សីហា ២០២៣
206

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យស្ថានភាពជំងឺសត្វជ្រូកនៅឃុំស៊ាងឃ្វាង មាននៅបន្តឈឺនៅភូមិ លាក់នឹម ចុងបឹង បុស្ស ឧបម៉ា ឈឺចំនួន១៦ ក្បាល កើតលើមេជ្រូក និងជ្រូកសាច់ បានជួបប្រជុំផ្សព្វផ្សាយ ណែនាំដល់មេភូមិគ្រប់ភូមិនៅសាលាឃុំស៊ាងឃ្វាង ស្រុកកញ្ជ្រៀច ឱ្យមានវិធានការអនាម័យ ជីវសុវត្ថិភាពឱ្យបានខ្ពស់ដល់កសិករដែលមានចិញ្ចឹមជ្រូក និងបានចែកថ្នាំសំលាប់មេរោគដល់មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិទុកចែកអោយកសិករបន្ត ចំនួន១២លីត្រ ។

- កសិករ លុច ឡាំ នៅភូមិ ធ្លក ឃុំ ស្ពឺ ខ គាត់មានជ្រូកសាច់ចំនួន២៣ក្បាល មេចំនួន ៤ក្បាល និងកូនចំនួន១៣ក្បាល បានណែនាំពី ការប្រើថ្នាំការពារជម្ងឺ ការផ្ដល់ចំណី ការធ្វើជីវសុវត្ថភាព បានផ្ដល់ថ្នាំសំលាប់មេរោគ ចំនួន ២លីត្រ។

- កសិករចិញ្ចឹមជ្រូកភូមិស្រឡូង២ឃុំអង្គរទ្រេតមាន ជ្រូកចំនួន២៥ក្បាល និង គោចំនួន១២ក្បាលផ្ដល់បច្ចេកទេសចិញ្ចឹម អនាម័យទ្រុង ការថែទាំសត្វ ថ្នាំចាក់ទំលាក់បរាសីត ផ្តល់ថ្នាំសម្លាប់មេរោគ២លិត្រ។ កសិករឈ្មោះសូ ហឿន មានមេជ្រូកចំនួន ១ ក្បាល និងកូនចំនួន១៨ក្បាល នៅភូមិជ្រលង ឃុំប្រាសាទ ។

3. ការងារឡជីវឧស្ម័ន

⁃ ចុះពិនិត្យ ឡរនិងរោងជីឡរនៅផ្ទះលោក ម៉ែន វ៉ាន នៅភូមិអង្រ្គង ឃុំបឹងព្រះ ស្រុកបាភ្នំ គាត់បានសាងសង់រោងជីរូចរាល់ គាត់សុំគ្រាប់បន្លែនិងសំណាញ់ ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៦២១០០គ្រាប់

⁃ ស៊ុតមាន់ ១៥៨០០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល

⁃ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះចាក់វ៉ាក់សាំងសាទឹកគោក្របី បានគោចំនួន៣២២ក្បាល និង ក្របីចំនួន៣២ក្បាល នៅស្រុកពាមជរ និងស្រុកពោធ៍រៀង ។

ចំនួនអ្នកចូលទស្សនា
Flag Counter