ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ៩កើត ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វៈ ⁃ គោ 371.185ក្បាល ⁃ ក្របី19.358ក្បាល ⁃ សេះ130ក្បាល ⁃ ជ្រូក29.523ក្បាល ⁃ ចៀម171ក្បាល ⁃ ពពែ2.708ក្បាល ⁃ មាន់2.870.574ក្បាល ⁃ ទា 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះភូមិភ្នៀត ឃុំកំពង់សឹងបានណែនាំដល់កសិករចិញ្ចឹមជ្រូក ឈ្មោះ ភៀន អូន បានបិតស្រា យកកាកមកចិញ្ចឹមជ្រូក មានចំនួន១៨ក្បាល (សាច់៩ ក្បាល កូន ៨ក្បាលមេ១ក្បាល) បានណែនាំពីរបៀបប្រើប្រាស់វ៉ាក់សាំងការព្យាបាលសត្វ ការធ្វើជីវសុវត្ថភាពរបៀបបាញ់ថ្នាំសំលាប់មេរោគនិងបានផ្ដល់ថ្នាំសំលាប់មេរោគចំនួន2លីត្រ ។
⁃ ចុះពិនិត្យការចិញ្ចឹមនិងផ្សព្វផ្សាយជម្ងឺសត្វនៅឃុំព្រៃរំដេង ស្រុកមេសាង ដល់កសិករ សុន កុសល់ នៅភូមិកណ្តាល មានគោ៣២ក្បាល ដាំស្មៅឃីងហ្គ្រាស ២០អា ពូជពន្លូតលក្ខណ័ ២០អា បានណែនាំឲ្យគាត់ធ្វើអនាម័យទ្រុងគោ កំនែពូជឲ្យបានធំជាងនេះ និងណែនាំឲ្យគាត់សងឡជីវឧស្មន័ ។
⁃ បានចុះពិនិត្យមេីលការចិញ្ចឹមមាន់ ណែនាំពីបច្ចេកទេស និងចែកថ្នាំសម្លាប់មេរោគ២លិត្រ ដល់កសិករ ឈ្មោះ ឈឿន មានមាន់532ក្បាល (មេ156ក្បាល កូន 143ក្បាល ជំទង់ 233ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង ។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៥៧១០០គ្រាប់ ⁃ ស៊ុតមាន់ ១៥២០០គ្រាប់។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល
⁃ បានដឹកនាំភ្នាក់ងារសុខភាពសត្វ ភូមិ ចុះពិនិត្យស្ថានភាពជំងឺ និងព្យាបាលជ្រូកនៅឃុំស៊ាងឃ្វាង នៅមានជ្រូកឈឺនៅភូមិលាក់នឹម ភូមិ ល្វា ភូមិបុស្យ ឈឺចំនួន ៧ ក្បាល និងឃុំត្របែក ភូមិត្រឡាច ស មានឈឺមេជ្រូក ២ ក្បាល គោ១ក្បាល កំពុងព្យាបាល រោគ សញ្ញាក្តៅដង្ហក់ អត់ ស៊ីចំណី បានពិនិត្យ ឡជីវឧស្ម័ន ១ ដែលឈប់ប្រើប្រាស់ បានណែនាំអោយគត់ប្រើប្រាស់ឡើងវិញ និងបានចែកថ្នាំសំលាប់មេរោគដល់ម្ចាស់សត្វ មេភូមិ អស់ចំនួន ៨ លីត្រ បានណែនាំកសិករចិញ្ចឹមជ្រូក មេភូមិអោយមានវិធានការជីវសុវត្ថិភាព អនាម័យខ្ពស់ ហាមឈ្មួញទិញជ្រូកចូលដល់ទ្រុងចិញ្ចឹមជាដើម ។