មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សាព្វផ្សាយពីវិធានការការពារ ការចាក់វ៉ាក់សាំងការពារសត្វគោ-ក្របី និងផ្តល់ថ្នាំសំលាប់មេរោគជូ​នដល់ប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ១២ កក្កដា ២០២៣
145

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ដល់ អង្គារ ៨ដល់៩រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោ 371.185ក្បាល

⁃ ក្របី19.358ក្បាល

⁃ សេះ130ក្បាល

⁃ ជ្រូក29.523ក្បាល

⁃ ចៀម171ក្បាល

⁃ ពពែ2.708ក្បាល

⁃ មាន់2.870.574ក្បាល

⁃ ទា 1.144.802ក្បាល។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះនៅភូមិ ថ្មីក្រៅ ឃុំរក្សជយ័ បានណែនាំដល់កសិករចិញ្ចឹមជ្រូក ចំនួន9នាក់ ស្រី5នាក់ មានជ្រូកសរុប៦៤ក្បាល ពីរបៀបប្រើប្រាស់វ៉ាក់សាំង ការព្យាបាលសត្វ ការធ្វើជីវសុវត្ថភាព របៀបបាញ់ថ្នាំសំលាប់មេរោគនិងបានផ្ដល់ថ្នាំសំលាប់មេរោគចំនួន6លីត្រ កសិករ សុឹម រិះ នៅភូមិតាបុល ឃុំជាងដែក មានមេ ២ក្បាល កូន ១៦ក្បាល នៅភូមិឬស្សីស្លាប់ ឃុំជ្រៃ ជួបកសិករចិញ្ចឹមជ្រូក និងបានធ្វើការណែនាំជីវសុវត្ថិភាព វិធីប្រើប្រាស់ថ្នាំរំងាប់មេរោគទ្រុង និងផ្ដល់ថ្នាំរំងាប់មេរោគចំនួន១៣នាក់ ស្រី៧នាក់ ស្មើ ៧លីត្រ មានជ្រូក៧២ក្បាល នៅភូមិ ស្រះថ្កូវឃុំ កំពង់សឹង បានណែនាំដល់កសិករចិញ្ចឹមជ្រូក ឈ្មោះ ពិន ប៊ុនធឿន មានជ្រូកចំនួន59ក្បាល(សាច់39 កូន20) និងបានផ្ដល់ថ្នាំសំលាប់មេរោគ ចំនួន2លីត្រ និងចុះភូមិឧត្តម ឃុំព្រែកក្របៅ ណែនាំ ពីជីវសុវត្ថិភាពក្នុងការចិញ្ចឹមសត្វ ដល់កសិករចិញ្ចឹមជ្រូក ពីរក្រួសារ ឈ្មោះ ឌួង សាវ៉ាត មានជ្រូកមេ១៣ កូន៣២ សាច់៣៥ក្បាល កសិករ ជាង តុលា មានជ្រូកមេពូជ១៥ក្បាល សាច់ ៦១ក្បាល កសិករឈ្មោះជិន ឈុនឡេងភេទស្រីនៅភូមិអន្លង់ស ឃុំរំលិចស្រុកស៊ីធរកណ្ដាល មានជ្រូកសាច់សរុប ២៨ក្បាលមេ៤ក្បាល ។

⁃ បង្កាត់សិប្បនិម្មិតគោបាន ១ មេ និងណែនាំពីការចាក់វ៉ាក់សាំងការពារ ជំងឺសត្វគោ ដល់ម្ចាស់សត្វ នៅក្រុងព្រៃវែង ។

II- ផ្នែកបសុព្យាបាល

1. ការងារចរាចរសត្វ

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៥៧១០០គ្រាប់

⁃ ស៊ុតមាន់ ១៥៦៥០គ្រាប់។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារបសុព្យាបាល

⁃ ចុះពិនិត្យមេីល ការចិញ្ចឹមគោ ។និងចាក់ថ្នាំព្យាបាលគោមួយក្បាលវាឡេីងកម្ដៅ កសិករ ឈ្នោះ តុងឆេង នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង។

⁃ ចុះចាក់វា៉ក់សាំងអុតក្តាមនៅក្នុងឃុំ ពាមរក័ ស្រុកពាមរក័ចាក់បាន គោចំនួន ១១៧ក្បាលក្របី៥ក្បាលនៅចាក់បន្តភូមិចាក់ខ្លាញ់និភូមិបាទី។

ចំនួនអ្នកចូលទស្សនា
Flag Counter