កសិករចិញ្ចឹមត្រីចំនួន៣០ គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមចំនួន សរុប៤៩,៥៥ តោន គិតជាថវិកាសរុបចំនួន ២៤២ ២៩៩ ៥០០ រៀល ស្មើ ៥៩ ០៩៧ ដុល្លារ (តម្លៃត្រីមធ្យម ៤ ៨៩០ ៛/គ.ក្រ) ។
ចេញ​ផ្សាយ ១១ កក្កដា ២០២៣
152

ស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ៨ រោច ខែបឋមាសាទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ៖

១-ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន៣0 គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០,៦០ តោន ត្រីកាបសាមញ្ញ០,១៥ តោន ត្រីកាបស០,១៥ តោន ត្រីកាបឥណ្ឌា០,២៥ តោន ត្រីអណ្ដែង៤,៩០ តោន ត្រីឆ្ពិន០,២០ តោន ត្រីប្រា៤២,៩០ តោន កង្កែប០,៣០ តោន ត្រីកន្ធរ ០,១០ សរុប៤៩,៥៥ តោន គិតជាថវិកាសរុបចំនួន ២៤២ ២៩៩ ៥០០ រៀល ស្មើ ៥៩ ០៩៧ ដុល្លារ (តម្លៃត្រីមធ្យម ៤ ៨៩០ ៛/គ.ក្រ) ។

២-ការងារសហគមន៍នេសាទ ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល បានចូលរួមប្រជុំសម្របសម្រួលធ្វើផែនការសកម្មភាព និងថវិការបស់សហគមន៍នេសាទគាំទ្រថវិកាពីកម្មវិធី ( CAPFISH Capture ) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទចំនួន៣ សហគមន៍ មានអ្នកចូលរួមសរុបចំនួន២៥ នាក់ (ស្រី០៣ នាក់) មានដូចខាងក្រោម ៖

1-សហគមន៍នេសាទសាមគ្គីបឹងក្រចាប់ ភូមិសហករណ៍ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក មានអ្នកចូលរួមចំនួន ០៦ នាក់ (ស្រី០១ នាក់) ។

2-សហគមន៍នេសាទស៊ីធរកណ្តាល ភូមិអន្លង់សរ៍ ឃុំរំលេច ស្រុកស៊ីធរកណ្តាល មានអ្នកចូលរួមចំនួន ១២ នាក់ (ស្រី០១ នាក់) ។

3-សហគមន៍នេសាទឧត្ថមសែនជ័យ ភូមិជ្រៃឧត្ថម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ មានអ្នកចូលរួមចំនួន ០៧ នាក់ (ស្រី០១ នាក់) ។

៣-ការងារស្រាវជ្រាវស្ថិតិផលនេសាទ ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង សហការជាមួយមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាបកម្ពុជាបានចុះប្រមូលទិន្នន័យពីអ្នកនេសាទចំនួន ៤៥គ្រួសារ ៖

-នៅឃុំប្រធាតុ ស្រុកកំពង់ត្របែកចំនួន១៥ គ្រួសារ

-នៅឃុំព្រៃឃ្នេស ស្រុកមេសាងចំនួន១៥ គ្រួសារ

-នៅឃុំគ្រញូង ស្រុកកំចាយមារចំនួន១៥ គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter