កសិករចិញ្ចឹមត្រីចំនួន៣០គ្រួសារនៅខេត្តព្រៃវែង បានប្រមូលផលត្រីចិញ្ចឹម សរុប២៧,៥០តោន គិតជាថវិកាសរុប ១២៩ ៥០០ ០០០ រៀល។
ចេញ​ផ្សាយ ០៦ កក្កដា ២០២៣
242

ព័ត៌មានសង្ខេប ស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣៖

១. ការងារសហគមន៍នេសាទ ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល បានចូលរួមប្រជុំសម្របសម្រួលធ្វើផែនការសកម្មភាពរបស់សហគមន៍នេសាទ ដែលគាំទ្រថវិកា ពីកម្មវិធី CAPFISH-Captureមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងគណ:កម្មការសហគមន៍នរសាទ ចំនួន២សហគមន៍។៖

- សហគមន៍នរសាទស៊ីធរកណ្ដាលនៅភូមិអន្លង់សរ៍ ឃុំរំលេច ស្រុកស៊ធរកណ្ដាលមានអ្នកចូលរួម ចំនួន១២ នាក់ ក្នុងនោះស្រី១ នាក់ ។

-សហគមន៍នេសាទអង្គរ អង្គ នៅភូមិអង្គរអង្គឃុំអង្គរអង្គស្រុកពាមជរ មានអ្នកចូលរួមចំនួន៧នាក់ ក្នុងនោះស្រី២ នាក់ ។

២. ការងារវារីវប្បកម្ម ៖

កសិករចិញ្ចឹមត្រីចំនួន៣០គ្រួសារបានប្រមូលផលត្រីចិញ្ចឹមមាន ត្រីប្រា២៥តោនក្នុង១គក្រតម្លៃ៤៥០០៛ ត្រីពោ ១តោនក្នុង១គក្រតម្លៃ៧០០០៛ ត្រីអណ្ដែង១តោនក្នុង១គក្រតម្លៃ៧០០០៛ កង្កែប ០,៥តោនក្នុង១គក្រតម្លៃ៧០០០៛ សរុប២៧,៥០តោន គិតជាថវិកាសរុប១២៩ ៥០០ ០០០ រៀលស្មើ៣១ ៥៨៥ដុល្លារ (តម្លៃត្រ៏មធ្យម ៦៣៧៥រៀល/គក្រ )។

៣.ការងារប្រជុំ៖

លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចូលរួមកិច្ចប្រជុំគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter