ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 371.185ក្បាល
⁃ ក្របី19.358ក្បាល
⁃ សេះ130ក្បាល
⁃ ជ្រូក29.523ក្បាល
⁃ ចៀម171ក្បាល
⁃ ពពែ2.708ក្បាល
⁃ មាន់2.870.574ក្បាល
⁃ ទា 1.144.802ក្បាល។
II- ផ្នែកបសុព្យាបាល
1. ការងារចរាចរសត្វ
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៥៨៧០០គ្រាប់
⁃ ស៊ុតមាន់ ១៥៧៥០គ្រាប់។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល
⁃ ចុះភូមិវត្តត្រាច ឃុំអង្គទ្រេតពិនិត្យគោឈឺ១ក្បាល សង្ស័យជម្ងឺដុំពក គាត់មានគោសរុប៤ក្បាលផ្តល់ថ្នាំប្លឺមេទីឡែន ១លិត្រ ។
⁃ ដឹកនាំពេទ្យសត្វភូមិ ចុះចាក់វ៉ាក់ សាំងការពារជំងឺប៉ែស្តទា របស់កសិករ ស្រ៊ុន កុសល មាន់ទា 2200ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង ។
III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា ប្រជុំផ្សេងៗ
⁃ ចុះផ្សព្វផ្សាយណែនាំយល់ដឹងពីជំងឺជ្រូក វិធានការការពារជំងឺជ្រូក និងផ្សាព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡជីឧស្ម័ន នៅភូមិឧបម៉ា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ មានកសិករចូលរួមចំនួន២៧នាក់ ស្រី១៤នាក់ កសិករមានការយល់ដឹងច្រើនពីការចិញ្ចឹមជ្រូក និងចាប់អារម្មណ៍នៃការប្រើប្រាស់ឡជីវឧស្ម័ន និងព្យាបាលជ្រូកឈឺ២ក្បាល រោគសញ្ញាអត់ស៊ីចំណី និងចែកថ្នាំសំលាប់មេរោគចំនួន ២៨ លីត្រ។